ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោ​យស​មន្ត​ចក្ខុ​ យ៉ាងនេះ ហេតុ​នោះ​ (លោក​ពោល​ថា​) ព្រះអង្គ​មាន​ចក្ខុ ទ្រង់​មិនទាន់​ដោះស្រាយ​ដល់​ខ្ញុំ​ព្រះអង្គ​នៅឡើយ។
 [៦១​] ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​បានឮ​ថា ព្រះអង្គ​ជា​ទេវ​ឫសី (កាលបើ​មាន​គេ​សាកសួរ​) អស់​វារៈ​បីដង ទ្រង់​តែង​ព្យា​ករពុំខាន​ អធិប្បាយ​ថា ខ្ញុំ​ព្រះអង្គ​បាន​រៀន​មក​យ៉ាងនេះ ខ្ញុំ​ព្រះអង្គ​បាន​ចាំទុក​មក​យ៉ាងនេះ​ ខ្ញុំ​ព្រះអង្គ​បាន​កំណត់ទុក​មក​យ៉ាងនេះ​ថា ព្រះពុទ្ធ​ដែលគេ​សួរ​ប្រស្នា​ប្រកបដោយ​ធម៌​ ត្រឹម​វារៈ​ជា​គំរប់ ៣ តែង​ទ្រង់ព្យាករ មិន​ទើសទាល់។ ពាក្យ​ថា ព្រះអង្គ​ជា​ទេវ​ឫសី គឺ​ព្រះមានព្រះភាគ​ ឈ្មោះថា​ទេវ​ឫសី ព្រោះ​ហេតុ​ទ្រង់​ជា​វិ​សុ​ទ្ធិ​ទេព​ផង ជា​ឫសី​ផង។ ដូច​ពួក​រាជបព្វជិត​ គេ​ហៅថា រាជ​ឫសី​ ​ពួក​ព្រាហ្មណ​បព្វជិត​ គេ​ហៅថា ព្រា​ហ្ម​ណឫសី យ៉ាង​ណាមិ​ញ ព្រះមានព្រះភាគ​ ឈ្មោះថា​ទេវ​ឫសី ព្រោះ​ហេតុ​ទ្រង់​ជា​វិ​សុ​ទ្ធិ​ទេព​ផង ជា​ឫសី​ផង​ ក៏​យ៉ាងនោះ​ដែរ។ មួយទៀត ព្រះមានព្រះភាគ ឈ្មោះថា​ឫសី ព្រោះ​ហេតុ​ទ្រង់​ជា​បព្វជិត ដូច្នេះ​ក៏បាន។ ព្រះមានព្រះភាគ ឈ្មោះថា​ឫសី ព្រោះ​ទ្រង់​រក ស្វែងរក ស្វះស្វែង​ នូវ​សីលក្ខន្ធ​ដ៏​ធំ ដូច្នេះ​ក៏បាន។
ថយ | ទំព័រទី ៥៩ | បន្ទាប់