ព្រះអង្គ​ទៅកាន់​ត្រើយ​ ដល់​ត្រើយ​ទៅកាន់​ទីបំផុត​ ដល់ទីបំផុត​ ទៅកាន់​ទី​ខាងចុង ដល់ទី​ខាងចុង ទៅកាន់​ទីបំផុត​ជុំវិញ ដល់ទីបំផុត​ជុំវិញ​ ទៅកាន់​ទី​ចុងបំផុត​ ដល់ទី​ចុងបំផុត​ ទៅកាន់​ទី​ជាទី​ពឹង ដល់ទី​ជាទី​ពឹង​ ទៅ​កាន់​ទី​ជាទី​ពួន ដល់ទី​ជាទី​ពួន ទៅកាន់​ទី​ជាទី​ប្រព្រឹត្ដ​ ដល់ទី​ជាទី​ប្រព្រឹត្ដ ទៅកាន់​ទី​មិន​មាន​ភ័យ ដល់ទី​មិន​មាន​ភ័យ ទៅកាន់​ទី​ទៀងទាត់ ដល់ទី​ទៀងទាត់ ទៅកាន់​ទី​មិន​ស្លាប់​ ដល់ទី​មិន​ស្លាប់ ទៅកាន់​ព្រះ​និពា្វន ដល់​ព្រះ​និពា្វន ព្រះមានព្រះភាគ​នោះ ទើប​ឈ្មោះថា​ ជា​បុគ្គល​មាន​អរិយ​វា​សៈ​នៅ​រួចហើយ​ មាន​ចរណ​ធម៌​សន្សំ​ហើយ។បេ។ ភព​ថ្មី គឺជា​តិ ជរា និង​មរណៈ សង្សារ របស់​ព្រះមានព្រះភាគ​នោះ មិន​មាន​ ហេតុ​នោះ (លោក​ពោល​ថា​) ដល់ត្រើយ​នៃ​ធម៌​ទាំងពួង។
 [៥] ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា ទើប​មក​គាល់​ សេចក្តី​ថា​ ​ពួក​ខ្ញុំ​ព្រះអង្គ​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក ជា​អ្នក​សួរ​ប្រស្នា ទើប​មក ចង់​ស្ដាប់​ប្រស្នា ទើប​មក ហេតុ​នោះ​ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា ទើប​មក​គាល់ យ៉ាងនេះ​ក៏បាន។ មួយទៀត ការ​មក ការ​ចូល​មក ការ​ចូល​មក​គាល់​របស់ខ្ញុំ​ព្រះអង្គ​ ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា ជា​អ្នក​សួរ​ប្រស្នា ចង់​ស្ដាប់​ប្រស្នា ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក យ៉ាងនេះ​ក៏បាន​
ថយ | ទំព័រទី ៦ | បន្ទាប់