[៦៥​] ពាក្យ​ថា មិនទាន់​ដឹង​ច្បាស់​នូវ​សេចក្តី​ឃើញ​របស់​ព្រះអង្គ​ គឺ​សត្វលោក​មិនទាន់​ដឹង​នូវ​សេចក្តី​យល់ឃើញ​ សេចក្តី​ចូលចិត្ត សេចក្តី​គាប់ចិត្ត លទ្ធិ​ អធ្យាស្រ័យ បំណង​របស់​ព្រះអង្គ គឺថា​មិនទាន់​ដឹង​ មិនទាន់​ឃើញ មិនទាន់​យល់ មិនទាន់​ជួ​បប្រទះ មិនទាន់​បាន មិនបាន​ចំពោះ​ថា​ សមណៈ​នេះ មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ មាន​សេចក្តី​ចូលចិត្ត​យ៉ាងនេះ​ មាន​សេចក្តី​គាប់ចិត្ត​យ៉ាងនេះ មាន​លទ្ធិ​យ៉ាងនេះ មាន​អធ្យាស្រ័យ​យ៉ាងនេះ មានបំណង​យ៉ាងនេះ​ទេ​ ហេតុ​នោះ (លោក​ពោល​ថា​) មិនទាន់​ដឹង​ច្បាស់​នូវ​សេចក្តី​យល់ឃើញ​របស់​ព្រះអង្គ​ទេ។
 [៦៦​] ពាក្យ​ថា ជា​ព្រះ​គោតម​ដ៏​ទ្រង់​យស គឺ​ព្រះមានព្រះភាគ​ ឈ្មោះថា​ មានយស ព្រោះ​ហេតុ​ទ្រង់​ដល់​នូវ​យស។ ឬថា ព្រះមានព្រះភាគ​ មាន​គេ​ធើ្វ​សក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទ្រង់​បាន​ចីវរ បិណ្ឌ​បា​ត សេនាសនៈ និ​ងគិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ហេតុ​នោះ​ (លោក​ពោល​ថា​) ជា​ព្រះ​គោតម​ដ៏​ទ្រង់​យស។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា
លោក​នេះ លោក​ដទៃ ព្រហ្មលោក ព្រមទាំង​ទេវលោក​ រមែង​មិនទាន់​ដឹង​ច្បាស់ នូវ​សេចក្តី​យល់ឃើញ​របស់​ព្រះអង្គ​ជា​ព្រះ​គោតម​ដ៏​ទ្រង់​យស​ទេ។
ថយ | ទំព័រទី ៦២ | បន្ទាប់