[៦៧​] ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា ទើប​មក​គាល់ (ដើម្បី​ទូល​សួរ​) ចំពោះ​ព្រះអង្គ​ ទ្រង់​ឃើញ​វិសេស​យ៉ាងនេះ​ ចុះ​បុគ្គល​សំឡឹង​ឃើញ​លោក​ដោយ​ប្រកា​រៈ​ដូចម្ដេច មច្ចុរាជ​ទើប​មិនឃើញ។

 [៦៨​] ពាក្យ​ថា ព្រះអង្គ​ទ្រង់​ឃើញ​វិសេស​យ៉ាងនេះ គឺ​ទ្រង់​ឃើញ​វិសេស​ ឃើញ​ច្បាស់ ឃើញ​ប្រសើរ​ផុត​ ឃើញ​ប្រសើរ​វិសេស​ ឃើញ​ជា​ប្រធាន ឃើញ​ដ៏​ឧត្ដម ឃើញ​ដ៏​ថ្លៃថ្លា​យ៉ាងនេះ​ ហេតុ​នោះ​ (លោក​ពោល​ថា​) ព្រះអង្គ​ឃើញ​វិសេស​យ៉ាងនេះ។
 [៦៩​] ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក​គាល់​ គឺ​​ពួក​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក​គាល់។បេ។ ដើម្បី​សន្ទនា ដើម្បី​ក្រាប​បង្គំ​ទូល​សួរ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក​គាល់ យ៉ាងនេះ​ក៏​មាន។
 [៧០​] ពាក្យ​ថា បុគ្គល​សំឡឹង​ឃើញ​លោក​ដោយ​ប្រការ​ដូចម្ដេច​ គឺ​សំឡឹង​ឃើញ​ ពិចារណា​ឃើញ រំពឹង​ឃើញ​ ត្រិះរិះ​ឃើញ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ (នូវ​លោក​) ដោយ​ប្រការ​ដូចម្ដេច ហេតុ​នោះ​ (លោក​ពោល​ថា​) បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​ប្រការ​ដូចម្ដេច។
ថយ | ទំព័រទី ៦៣ | បន្ទាប់