ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើ​វេទនា​នេះ ជា​របស់​ខ្លួន​ពិតមែន​ វេទនា​នេះ​មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ទេ​ ទាំង​បុគ្គល​គប្បី​បាន​ក្នុង​វេទនា​ថា សូមឲ្យ​វេទនា​របស់​អាត្មា​មាន​យ៉ាងនេះ​ កុំ​ឲ្យ​វេទនា​របស់​អាត្មា​មាន​យ៉ាងនេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុតែ​វេទនា​មិនមែន​ជា​របស់​ខ្លួន​ ហេតុ​នោះ វេទនា​ទើប​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ ទាំង​បុគ្គល​មិនបាន​ក្នុង​វេទនា​ថា​ សូមឲ្យ​វេទនា​របស់​អាត្មា​មាន​យ៉ាងនេះ កុំ​ឲ្យ​វេទនា​របស់​អាត្មា​មាន​យ៉ាង​នេះ​ឡើយ សញ្ញា​មិនមែន​ជា​របស់​ខ្លួន​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ប្រសិន​បើ​សញ្ញា​នេះ ជា​របស់​ខ្លួន​ពិតមែន សញ្ញា​នេះ​មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ទេ ទាំង​បុគ្គល​គប្បី​បាន​ក្នុង​សញ្ញា​ថា​ សូមឲ្យ​សញ្ញា​របស់​អាត្មា​មាន​យ៉ាងនេះ​ កុំ​ឲ្យ​សញ្ញា​របស់​អាត្មា​មាន​យ៉ាងនេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ព្រោះហេតុតែ​សញ្ញា​មិនមែន​ជា​របស់​ខ្លួន ហេតុ​នោះ សញ្ញា​ទើប​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ ទាំង​បុគ្គល​មិនបាន​ក្នុង​សញ្ញា​ថា សូមឲ្យ​សញ្ញា​របស់​អាត្មា​មាន​យ៉ាងនេះ​ កុំ​ឲ្យ​សញ្ញា​របស់​អាត្មា​មាន​យ៉ាងនេះ​ឡើយ​ សង្ខារ​ទាំង​ឡាយ មិនមែន​ជា​របស់​ខ្លួន​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រសិនបើ​សង្ខារ​ទាំងឡាយ​នេះ​ ជា​របស់​ខ្លួន​ពិតមែន សង្ខារ​ទាំងឡាយ​នេះ​ មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ទេ ទាំង​បុគ្គល​គប្បី​បាន​ក្នុង​សង្ខារ​ទាំងឡាយ​ថា​
ថយ | ទំព័រទី ៦៧ | បន្ទាប់