ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​ឃើញថា​ កាយ​នេះ​កើតអំពី​កម្ម​ចា​ស់ ដែល​បច្ច័យ​ប្រជុំ​តាក់តែង មាន​ចេតនា​ជា​មូល ជាទី​តាំង​នៃ​វេទនា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយសាវ័ក​អ្នកចេះដឹង​ តែង​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​យ៉ាង​ប្រពៃ​ ចំពោះ​ធម៌​ដែល​កើត​អាស្រ័យ​គ្នា​នឹងគ្នា​ក្នុង​កាយ​នោះ​ថា​ កា​លបើ​ធម្មជាត​នេះ​មាន​ ធម្មជាត​នេះ​ក៏​មាន ធម្មជាត​នេះ​កើតឡើង​ ព្រោះ​ការ​កើតឡើង​នៃ​ធម្មជាត​នេះ​ កាលបើ​ធម្មជាត​នេះ​មិន​មាន ធម្មជាត​នេះ​ក៏​មិន​មាន ធម្មជាត​នេះ​រលត់ ព្រោះ​ការ​រលត់​ធម្មជាត​នេះ​ គឺថា​សង្ខារ​ទាំងឡាយ​ (កើតមាន​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ វិញ្ញាណ (កើតមាន​) ព្រោះ​សង្ខារ​ជា​បច្ច័យ​ នាម​រូប​ (កើតមាន​) ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ សឡាយ​តនៈ (កើតមាន​) ព្រោះ​នាមរូប​ជាប​ច្ច័​យ ផស្សៈ (កើតមាន​) ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ​ វេទនា (កើតមាន​) ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា (កើតមាន​) ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន (កើតមាន​) ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​ (កើតមាន​) ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ​ (កើតមាន​) ព្រោះ​ភព​ជា​បច្ច័យ​ ការ​ចាស់ ស្លាប់​ សោក ខ្សឹកខ្សួល​ លំបាក​កាយ លំបាកចិត្ត​ ចង្អៀត​ណែ​នក្នុង​ចិត្ត​ទាំងឡាយ​ កើតមាន​ព្រោះ​ជាតិ​ជា​បច្ច័យ កិរិយា​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នេះ រមែង​កើតមាន​យ៉ាងនេះ​ មួយទៀត កិរិយា​រលត់​សង្ខារ ព្រោះ​កិរិយា​វិនាស​ទៅ រលត់​ទៅ មិន​មាន​សេ​សស​ល់​នៃ​អវិជ្ជា
ថយ | ទំព័រទី ៦៩ | បន្ទាប់