កិរិយា​រលត់វិញ្ញាណ ព្រោះ​កិរិយា​រលត់​សង្ខារ​ កិរិយា​រលត់​នាមរូប ព្រោះ​កិរិយា​រលត់វិញ្ញាណ កិរិយា​រលត់​សឡាយ​តនៈ ព្រោះ​កិរិយា​រលត់​នាមរូប​ កិរិយា​រលត់​ផស្សៈ ព្រោះ​កិរិយា​រល​ត់ស​ឡាយ​តនៈ កិរិយា​រលត់​វេទនា ព្រោះ​កិរិយា​រលត់​ផស្សៈ​ កិរិយា​រលត់​តណ្ហា ព្រោះ​កិរិយា​រលត់​វេទនា កិរិយា​រលត់​ឧបាទាន ព្រោះ​កិរិយា​រលត់​តណ្ហា​ កិរិយា​រលត់​ភព​ ព្រោះ​កិរិយា​រលត់​ឧបាទាន​ កិរិយា​រលត់​ជាតិ ព្រោះ​កិរិយា​រលត់​ភព​ ការ​ចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាក​កាយ​ លំបាកចិត្ត ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ តែង​រលត់​ទៅ ព្រោះ​កិរិយា​រលត់​ជាតិ កិរិយា​រលត់​កង​ទុក្ខ​ទាំងអស់​នេះ​ មាន​យ៉ាងនេះ។ បុគ្គល​សំឡឹង​ឃើញ​លោក​ដោយ​សភាព​ជា​របស់​សូន្យ ដោយអំណាច​នៃ​ការកំណត់​សង្ខារ​ដែល​ប្រព្រឹត្តទៅ​ថា​ មិន​មានអំណាច​ យ៉ាងនេះ​ឯង។
 បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ ដោយអំណាច​នៃ​ការ​ពិចារណា​ឃើ​ញរឿយៗ នូវ​សង្ខារ​ថា​ ជា​របស់​ទទេ តើ​ដូច​ម្ដេ​ច។ បុគ្គល​មិនបាន​ខ្លឹម​ក្នុង​រូប មិនបាន​ខ្លឹម​ក្នុង​វេទនា​ មិនបាន​ខ្លឹម​ក្នុង​សញ្ញា មិនបាន​ខ្លឹម​ក្នុង​សង្ខារ​ទាំងឡាយ មិនបាន​ខ្លឹម​ក្នុង​វិញ្ញាណ​ទេ។
ថយ | ទំព័រទី ៧០ | បន្ទាប់