មួយទៀត បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ ដោយ​អាការៈ ៦ គឺ​សំឡឹង​ឃើញ​រូប ដោយ​សភាព​ជា​របស់​មិន​មាន​អ្វី​ជា​ឥស្ស​រៈ​ ១ មិន​លុះ​តាមប្រាថ្នា​ ១ មិនជា​ទី​សប្បាយ ១ មិន​លុះអំណាច​ខ្លួន​ ១ ប្រព្រឹត្ត (ជាប់​ដោយ​បច្ច័យ​) ១ ជា​របស់​ទទេ ១ សំឡឹង​ឃើញ​វេទនា​ សញ្ញា សង្ខារ វិញ្ញាណ ដោយ​សភាព​ជា​របស់​មិន​មាន​អ្វី​ជា​ឥស្ស​រៈ​ មិន​លុះ​តាម​ប្រាថ្នា មិនជា​ទី​សប្បាយ​ មិន​លុះអំណាច​ខ្លួន​ ប្រព្រឹត្ត (ជាប់​ដោយ​បច្ច័យ​) ជា​របស់​ទទេ។ បុគ្គល​សំឡឹង​ឃើញ​លោក​ ដោយ​សភាព​ជា​របស់​សូន្យ​ ដោយ​អាការៈ ៦ យ៉ាងនេះ​ឯង។ មួយទៀត បុគ្គល​សំឡឹង​ឃើញ​លោក​ដោយ​សភាព​ជា​របស់​សូន្យ ដោយ​អាការៈ ១០​ គឺ​ សំឡឹង​ឃើញ​រូប ដោយ​សភាព​ជា​របស់​គ្មាន​ ១ របស់​ទទេ ១ របស់​សូន្យ ១ របស់​មិន​មែន​ខ្លួនប្រាណ​ ១ របស់​មិន​មាន​ខ្លឹម ១ ជា​អ្នកសម្លាប់ ១ របស់​មិន​ចម្រើន​ ១ របស់​បង្ក​ទុក្ខ ១ របស់​ប្រកបដោយ​អាសវៈ ១ របស់​ដែល​បច្ច័យ​ប្រជុំ​តាក់តែង ១ សំឡឹង​ឃើញ​វេទនា​ សញ្ញា សង្ខារ វិញ្ញាណ​ ដោយ​សភាព​ជា​របស់​គ្មាន របស់​ទទេ របស់​សូន្យ របស់​មិនមែន​ខ្លួនប្រាណ​ របស់​មិន​មាន​ខ្លឹម ជា​អ្នកសម្លាប់ របស់​មិន​ចម្រើន របស់​បង្ក​ទុក្ខ​
ថយ | ទំព័រទី ៧៣ | បន្ទាប់