របស់​ប្រកប​ដោយ​អាសវៈ របស់​ដែល​បច្ច័យ​ប្រជុំ​តាក់តែង។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ ដោយ​អាការៈ​ ១០ យ៉ាងនេះ​ឯង។ មួយទៀត បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ ដោយ​អាការៈ ១២ គឺ​ឃើញថា រូប​មិនមែន​សត្វ ១ មិនមែន​ជីវៈ​ ១ មិនមែន​បុរស ១ មិនមែន​នរៈ ១ មិនមែន​មាណព ១ មិនមែន​ស្រី ១ មិនមែន​ប្រុស ១ មិនមែន​ខ្លួន ១ មិនមែន​របស់​ខ្លួន​ ១ មិនមែន​យើង ១ មិនមែន​របស់​យើង​ ១ មិនមែន​ជា​បុគ្គល​ណា​ៗ ១ ឃើញថា វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែន​សត្វ មិន​មែន​ជីវៈ មិនមែន​បុរស​ មិនមែន​នរៈ មិនមែន​មាណព មិនមែន​ស្រី មិនមែន​ប្រុស មិនមែន​ខ្លួន មិនមែន​របស់​ខ្លួន​ មិនមែន​យើង មិនមែន​របស់​យើង មិនមែន​ជា​បុ​គ្គ​លណាៗ។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ ដោយ​អាការៈ ១២ យ៉ាងនេះ​ឯង។
 ដូច​ព្រះពុទ្ធដីកា ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​នេះ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ របស់​ណា មិនមែន​ជា​របស់​ពួក​អ្នក ពួក​អ្នក​ចូរ​លះបង់​របស់​នោះ​ របស់​នោះ​ ដែល​ពួក​អ្នក​បាន​លះបង់​ហើយ​ នឹង​បាន​ជា​ប្រ​យោ​ជន៍ បាន​សេចក្តី​សុខ​ អស់​កាលយូរ ម្នាល​ភិក្ខុ​ទាំង​ឡាយ របស់​អ្វី ដែល​មិន​មែ​នជា​របស់​ពួក​អ្នក​ ម្នាល​ភិក្ខុ​ទាំងឡាយ រូប​មិនមែន​ជា​របស់​ពួក​អ្នក​
ថយ | ទំព័រទី ៧៤ | បន្ទាប់