​ពួក​អ្នក​ចូរ​លះបង់​រូប​នោះ រូប​នោះ​ដែល​ពួក​អ្នក​លះបង់​ហើយ​ នឹង​បាន​ជា​ប្រយោជន៍ បាន​សេចក្តី​សុខ អស់​កាលយូរ ម្នាល​ភិក្ខុ​ទាំងឡាយ​ វេទនា​មិនមែន​ជា​របស់​ពួក​អ្នក​ ​ពួក​អ្នក​ចូរ​លះបង់​វេទនា​នោះ​ វេទនា​នោះ​ដែល​ពួក​អ្នក​លះបង់​ហើយ នឹង​បាន​ជា​ប្រយោជន៍ បាន​សេចក្តី​សុខ អស់​កាលយូរ​ ម្នាល​ភិក្ខុ​ទាំងឡាយ សញ្ញា​មិនមែន​ជា​របស់​ពួក​អ្នក ពួក​អ្នក​ចូរ​លះបង់​សញ្ញា​នោះ​ សញ្ញា​នោះ ដែល​ពួក​អ្នក​លះបង់​ហើយ នឹង​បាន​ជា​ប្រយោជន៍ បាន​សេចក្តី​សុខ​អស់​កាលយូរ ម្នាល​ភិក្ខុ​ទាំងឡាយ​ សង្ខារ​ទាំងឡាយ​ មិនមែន​ជា​របស់​ពួក​អ្នក ពួក​អ្នក​ចូរ​លះបង់​សង្ខារ​ទាំងនោះ​ សង្ខារ​ទាំងនោះ ដែល​ពួក​អ្នក​លះបង់​ហើយ នឹង​បាន​ជា​ប្រយោជន៍​បាន​សេចក្តី​សុខ​ អស់​កាលយូរ ម្នាល​ភិក្ខុ​ទាំងឡាយ​ វិញ្ញាណ​មិនមែន​ជា​របស់​ពួក​អ្នក ពួក​អ្នក​ចូរ​លះបង់​វិញ្ញាណ​នោះ វិញ្ញាណ​នោះ​ដែល​ពួក​អ្នក​លះបង់​ហើយ​ នឹង​បាន​ជា​ប្រយោជន៍ បាន​សេចក្តី​សុខ​ អស់​កាលយូរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​អ្នក​សំគាល់ហេតុ​នោះ​ថា​ដូចម្ដេច​ ស្មៅ ឈើ មែកឈើ ស្លឹកឈើ​ណា ក្នុង​វត្ត​ជេតពន​នេះ ជន​គប្បី​នាំ​ទៅ​ក្តី​ ដុ​តក្តី ធ្វើឲ្យ​គួរ​តាម​បច្ច័យ​ក្តី​ នូវ​របស់​នោះ តើ​ពួក​អ្នក​គិត​យ៉ាងនេះ​ថា​ ជន​នាំទៅ​ក្តី ដុ​តក្តី ធ្វើឲ្យ​គួរ​តាម​បច្ច័យ​ក្តី​ នូវ​ពួក​យើង​ដែ​រឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ដំណើរ​នោះ​ មិន​ដូច្នោះ​ទេ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។
ថយ | ទំព័រទី ៧៥ | បន្ទាប់