ស្វែងរកវិញ្ញាណ រហូតដល់ដំណើររបស់វិញ្ញាណ សេចក្តីប្រកាន់ណា របស់ភិក្ខុណាថា អញក្តី របស់អញក្តី អញមានក្តី សូម្បីសេចក្តីប្រកាន់នោះ របស់ភិក្ខុនោះ ក៏មិនមានទេ។ បុគ្គលសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ យ៉ាងនេះឯង។
ពាក្យថា អ្នកចូរសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ គឺអ្នកចូរសំឡឹងមើល ចូរពិចារណា ចូរប្រៀបផ្ទឹម ចូររំពឹង ចូរធ្វើឲ្យប្រាកដ ចូរធ្វើឲ្យច្បាស់លាស់ នូវលោក ដោយសភាពជារបស់សូន្យ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ។
[៧៤] ពាក្យថា មោឃរាជ របស់បទថា ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល គឺ ព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះចំឈ្មោះ។ ពាក្យថា គ្រប់កាល គឺ អស់កាលទាំងពួង។បេ។ ក្នុងគំនរវ័យជាបំផុត។ ពាក្យថា មានស្មារតី គឺ មានស្មារតីដោយហេតុ ៤ គឺ កំពុងចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថាមានស្មារតី។បេ។ បុគ្គលនោះ លោកហៅថា មានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល។