គឺ​ វាយ​ដោយ​រំពាត់​ខ្លះ វាយ​ដោយ​ផ្តៅ​ខ្លះ​ វាយ​ដោយ​កំណាត់ឈើ​ខ្លះ​ កាត់​ដៃ​ខ្លះ កាត់​ជើង​ខ្លះ កាត់​ដៃ​ និ​ងជើង​ខ្លះ កាត់​ត្រចៀក​ខ្លះ​ កាត់​ច្រមុះ​ខ្លះ កាត់​ត្រចៀក​ និ​ងច្រមុះ​ខ្លះ ធ្វើ​ពិ​លង្គ​ថា​លិក​កម្ម​(១) ខ្លះ ធ្វើ​សង្ខ​មុ​ណ្ឌ​កកម្ម​(២) ខ្លះ ធ្វើ​រាហុមុខ​កម្ម​(៣) ខ្លះ ធ្វើ​ជោតិ​មា​លិក​កម្ម​(៤) ខ្លះ ធ្វើ​ហត្ថ​ប្ប​ជ្ជោ​តិក​កម្ម​(៥) ខ្លះ ធ្វើ​ឯរក​វត្តិ​កកម្ម​(៦) ខ្លះ ធ្វើ​ចិរ​កវាសិក​កម្ម​(៧) ខ្លះ ធ្វើ​ឯណេយ្យ​កកម្ម​(៨) ខ្លះ ធ្វើ​ពលិ​សមំសិ​កកម្ម​(៩) ខ្លះ​
(១) [ចោះ​រលា​ក្បាល​ដាក់​ដែក​ក្តៅ​ឲ្យ​ខួរ​ពុះ​ខ្ជោល​ឡើង។ (២). [ពន្លះស្បែក​តាំងពី​បបូរមាត់​លើ គុម្ពត្រចៀក​សងខាង និង​កញ្ចឹងក​ ហើយ​ខាត់​ឆ្អឹង​ឲ្យ​រលីង​ដូច​សម្បុរ​ស័ង្ខ។ (៣). យក​កង្វារ​បើក​មាត់​ ហើយ​អុជ​ភ្លើង​ក្នុង​មាត់ ឬដាប់​មាត់​ឲ្យ​ធ្លាយ​ដល់​គុម្ពត្រចៀក​ទាំងពីរ​ ធ្វើឲ្យ​ឈាម​ហូរចេញ​តាម​មាត់។ (៤). រុំ​ខ្លួន​ទាំងអស់​ដោយ​សំពត់​ប្រេង​ ហើយ​ដុត។] (៥). រុំ​ដៃ​ទាំងពីរ​ដោយ​សំពត់​ប្រេង​ ហើយ​ដុត។ (៦). ចៀរ​ស្បែក​ជា​ចំរៀក​តាំងពី​ក ដល់ក​ជើង ហើយ​ដឹក​ឲ្យ​ដើរ​ជាន់លើ​ស្បែក​ខ្លួន។ (៧). ចៀរ​ស្បែក​ពីក ទុក​ត្រឹម​ចង្កេះ ហើយ​ចៀរ​ពី​ចង្កេះ​ដល់ក​ជើង។ (៨). ស៊ក​ក្រវិល​ដែក​ត្រង់​កជើង និង​ជង្គង់​ទាំងពីរ​ ហើយ​ដោត​នឹង​បង្គោល​ដែក​ឲ្យ​អ្នកទោស​ឈរ ដុតភ្លើង​ជុំវិញ។ (៩). យក​កង្វារ​ដែក​មានមុខ​សងខាង​ ខ្វារ​យក​ស្បែក សាច់ សរសៃ​ចេញ។ តិ​ស្ស​មេ​ត្តេ​យ្យ​សុត្ត​និទ្ទេស​វណ្ណនា។
ថយ | ទំព័រទី ៨៩ | បន្ទាប់