[១០​] ពាក្យ​ថា​ ការ​លះបង់​នូវ​អកុសលធម៌​ទាំងពីរ គឺ​ទោមនស្ស​ ត្រង់​ពាក្យ​ថា ទោមនស្ស បាន​ដល់​ចេតសិក​ ដែល​មិនជា​ទី​ត្រេកអរ ចេតសិក​ជា​ទុក្ខ ការ​ទទួលអារម្មណ៍​មិនជា​ទី​ត្រេកអរ​ជា​ទុក្ខ ដែល​កើត​អំ​ពី​សម័្ផស្ស​នៃ​ចិត្ត គឺ​វេទនា​មិនជា​ទី​ត្រេកអរ​ជា​ទុក្ខ​ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត។ ពាក្យ​ថា​ ការ​លះ​នូវ​អកុសលធម៌​ទាំងពីរ គឺ​ទោមនស្ស បាន​សេចក្តី​ថា​ ការ​លះ ការ​រំងាប់ ការ​លះបង់ ការ​កំចាត់​បង់​នូវ​អកុសលធម៌​ទាំង​ ២ គឺ​កាមច្ឆន្ទៈ​ និង​ទោមនស្ស (ដៅ​ចំពោះ​) អមត​និព្វាន ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​លះ​នូវ​អកុសលធម៌​ទាំងពីរ​ គឺ​ពួក​ទោមនស្ស។
 [១១​] ពាក្យ​ថា​ ការ​បន្ទោបង់​ចិត្តរួញរា បាន​ដល់​ភាព​នៃ​ចិត្ត​មិន​ស្រួល​ មិន​គួរ​ដល់​ការងារ កិរិយា​រួញ ការ​រួញរា ការ​ក្រាញ អាការ​នៃ​ការ​ក្រាញ​ ភាព​នៃ​ការ​ក្រាញ ការ​ច្រអូស អាការ​នៃ​ការ​ច្រអូស​ ភាព​នៃ​ការ​ច្រអូស។ ពាក្យ​ថា​ ការ​បន្ទោបង់​ចិត្តរួញរា គឺ​ការ​បន្ទោបង់​ ការ​លះបង់ ការ​រំងាប់​ ការ​លះ​ចោល ការ​ស្ងប់រំងាប់​ចិត្តរួញរា​ (ដៅ​ចំពោះ​) អមត​និពា្វន ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​បន្ទោបង់​ចិត្តរួញរា។
 [១២​] ពាក្យ​ថា​ កុក្កុ​ច្ចៈ​ទាំងឡាយ ក្នុង​បទ​ថា​ ការ​ហាម​ឃា​ត់​កុក្កុ​ច្ចៈ​ទាំងឡាយ បាន​ដល់​ ការ​រពឹសដៃ ហៅ​ថា​កុក្កុ​ច្ចៈ​ក៏បាន ការ​រពឹស​ជើង​ ហៅ​ថា​កុក្កុ​ច្ចៈ​ក៏បាន ការ​រពឹស​ទាំង​ដៃ​ទាំង​ជើង ហៅ​ថា​កុក្កុ​ច្ចៈ​ក៏បាន សេចក្តី​សំគាល់​ថា​គួរ ក្នុង​របស់​ដែល​មិន​គួរ​ សំគាល់​ថា​មិន​គួរ ក្នុង​របស់​ដែល​គួរ​
ថយ | ទំព័រទី ៩ | បន្ទាប់