ពាក្យ​ថា ចូ​រជា​បុគ្គល​មិន​ប្រហែស គឺ​ធើ្វ​ដោយ​គោរព​ ធ្វើ​ឲ្យ​រឿយ​ៗ។បេ។ មិន​ប្រហែស​ក្នុង​កុសលធម៌​ទាំងឡាយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នា​លបិង្គិយៈ ហេតុ​នោះ អ្នក​ចូរ​ជា​បុគ្គល​មិន​ប្រហែស។
 [៨៩​] អធិប្បាយ​ពាក្យ​ថា ចូរ​លះបង់​រូប ដើម្បី​ការ​មិនកើត​ទៀត​ ត្រង់​ពាក្យ​ថា​ រូប បាន​ដល់​មហាភូតរូប​ ៤ និ​ងរូប​អាស្រ័យ​មហាភូតរូប​ ៤។ ពាក្យ​ថា​ ចូរ​លះបង់​រូប គឺ​ចូរ​លះបង់​រូប​ ចូរ​ចោល​រូប ចូរ​បន្ទោបង់​រូប ចូរ​ធើ្វ​ឲ្យ​វិនាស​រូប ចូរ​ឲ្យ​រូប​វិនាស ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចូរ​លះបង់​រូប។ ពាក្យ​ថា ដើម្បី​ការ​មិន​ឲ្យ​កើត​ទៀត​ អធិប្បាយ​ថា រូប​របស់​អ្នក​ គប្បី​រលត់​ក្នុង​ភព​នេះ យ៉ាងណា​ បដិសន្ធិ​ភព មិន​គប្បី​កើត​ទៀត ក្នុង​កាមធាតុ​ក្តី​ ក្នុង​រូបធាតុ​ក្តី​ ក្នុង​អរូបធាតុ​ក្តី ក្នុង​កាមភព​ក្តី​ ក្នុង​រូបភព​ក្តី ក្នុង​អរូបភព​ក្តី​ ក្នុង​សញ្ញា​ភព​ក្តី ក្នុង​អសញ្ញា​ភព​ក្តី​ ក្នុង​នេវ​សញ្ញា​នា​សញ្ញា​ភព​ក្តី ក្នុង​ឯកវោការ​ភព​ក្តី ក្នុង​ចតុ​វោការ​ភព​ក្តី ក្នុង​បញ្ចវោការ​ភព​ក្តី​ គឺ​មិន​គប្បី​កើត មិន​គប្បី​បង្កើត មិន​គប្បី​កកើត មិន​គប្បី​កើត​ចំពោះ​ទៀត​ ក្នុង​គតិ​ក្តី​ ក្នុង​ឧប​បត្តិ​ក្តី ក្នុង​បដិសន្ធិ​ក្តី​ ក្នុង​សំសារ​ក្តី ក្នុង​វដ្តៈ​ក្តី​ គឺ​ថា គប្បី​រលត់​ ស្ង​ប់​រម្ងាប់ ដល់​នូវ​ការតាំងនៅ​មិនបាន​
ថយ | ទំព័រទី ៩៣ | បន្ទាប់