រម្ងាប់​ចំពោះ ក្នុង​ភព​នេះឯង ក៏​យ៉ាងនោះ​ដែរ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចូរ​លះបង់​រូប ដើម្បី​ការ​មិនកើត​ទៀត។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
(ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នា​លបិង្គិយៈ​) ​ពួក​ជន​ដែល​ប្រហែស ឃើញ​សត្វ​ទាំងឡាយ​កំពុង​លំបាក​ព្រោះ​រូប​ ក៏​លំបាក​ព្រោះ​រូប ម្នា​លបិង្គិយៈ ហេតុ​នោះ អ្នក​ចូរ​ជា​បុគ្គល​មិន​ប្រហែស លះបង់​រូប​ទៅ​ ដើម្បី​ការ​មិនកើត​ទៀត។
[៩០​] ទិស​ទាំង ១០ នេះ គឺ ទិសធំ ៤ ទិសតូច ៤ ទិស​ខាងលើ ១ ទិស​ខាងក្រោម ១ របស់​អ្វី​បន្តិចបន្តួច​ ឈ្មោះថា ព្រះអង្គ​មិនធ្លាប់​ឃើញ មិនធ្លាប់​ឮ មិនធ្លាប់​ប៉ះពាល់ មិន​មាន​ទេ មួយទៀត​ របស់​អ្វី​បន្តិចបន្តួច​ក្នុង​លោក ឈ្មោះថា​ ព្រះអង្គ​មិនធ្លាប់​ជ្រាប​ មិន​មាន​ទេ ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា ដែល​ជា​គ្រឿង​លះបង់​ជាតិ​ និ​ងជរា ក្នុង​ទីនេះ​ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ​ឲ្យ​ទាន។

 [៩១​] ពាក្យ​ថា ទិស​ទាំង​ ១០ នេះ គឺ​ ទិសធំ ៤ ទិសតូច ៤ ទិស​ខាងលើ​ ១ ទិស​ខាង​ក្រោម ១ សេចក្តី​ថា​ ក្នុង​ទិស​ទាំង​ ១០ របស់​អ្វី​បន្តិចបន្តួច​ ដែល​ជា​ប្រយោជន៍​ខ្លួន​ក្តី​ ប្រយោជន៍​អ្នកដទៃ​ក្តី​ ប្រយោជន៍​ទាំងពីរ​ក្តី​
ថយ | ទំព័រទី ៩៤ | បន្ទាប់