ប្រយោជន៍​ប្រព្រឹត្តទៅ​ក្នុង​បច្ចុប្បន្ន​ក្តី ប្រយោជន៍​ប្រព្រឹត្តទៅ​ក្នុង​លោកខាងមុខ​ក្តី។បេ។ ប្រយោជន៍​ដ៏​ឧត្តម​ក្តី ឈ្មោះថា​ ព្រះអង្គ​មិនធ្លាប់​ឃើញ​ មិនធ្លាប់​ឮ មិនធ្លាប់​ប៉ះពាល់​ មិនធ្លាប់​ជ្រាប មិន​មាន គ្មាន ឥតអង្គឺមាន​ គឺថា មិនទាន់​បានទេ​ ហេតុ​នោះ (លោក​ពោល​ថា​) របស់​អ្វី​បន្តិចបន្តួច​ ឈ្មោះថា​ ព្រះអង្គ​មិនធ្លាប់​ឃើញ មិនធ្លាប់​ឮ មិនធ្លាប់​ប៉ះពាល់ មិន​មាន​ទេ​ មួយទៀត របស់​អ្វី​បន្តិចបន្តួច​ក្នុង​លោក​ ឈ្មោះថា​ ព្រះអង្គ​មិនធ្លាប់​ជ្រាប​ មិន​មាន​ទេ។
 [៩២​] ពាក្យ​ថា សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌ ក្នុង​បទ​ថា ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា​ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ គឺ​សូម​ព្រះអង្គ​ប្រាប់ សំដែង បញ្ញត្តិ តាំង​ផ្តើម​ បើក វែកញែក ធើ្វ​ឲ្យ​រាក់ ប្រកាស​នូវ​ធម៌​ឲ្យ​មាន​ពីរោះ​បទ​ដើម។បេ។ និង​និព្វាន​គា​មិនិ​បដិបទា​ ហេតុ​នោះ​ (លោក​ពោល​ថា​) សូម​ព្រះអង្គ​ត្រា​ស់​ប្រាប់​ធម៌​នោះ។ ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា គឺ​ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ ដឹង​ច្បាស់ ដឹង​ជាក់ ចាក់ធ្លុះ​ ត្រាស់​ដឹង ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ។
 [៩៣​] ពាក្យ​ថា ជា​គ្រឿង​លះបង់​ជាតិ​ និ​ងជរា ក្នុង​ទីនេះ
ថយ | ទំព័រទី ៩៥ | បន្ទាប់