ពាក្យ​ថា ដែល​ត្រូវ​តណ្ហា​គ្រប​សង្កត់ គឺ តណ្ហា​គ្រប​សង្កត់​ ទៅតាម​តណ្ហា ទាស​ទៅតាម​តណ្ហា ជ្រមុជ​ចុះ​ក្នុង​តណ្ហា ត្រូវ​តណ្ហា​គ្រប​សង្កត់​ មានចិត្ត​ គឺ​តណ្ហា​រួ​បរឹ​ត។ ពាក្យ​ថា​ ​ពួក​មនុស្ស គឺជា​ឈ្មោះ​នៃ​សត្វ។ ពាក្យ​ថា កាលបើ​សំឡឹង​មើល គឺ​កាលបើ​សំឡឹង​មើល​ ក្រឡេក​មើល​ រមិលមើល​ ពិនិត្យមើល ពិចារណា​មើល​ (ហេតុ​នោះ​) ទ្រង់​ត្រាស់​ថា អ្នក​កាលបើ​សំឡឹង​មើល​ពួក​មនុស្ស​ ដែល​ត្រូវ​តណ្ហា​គ្រប​សង្កត់។ ពាក្យ​ថា​ ម្នា​លបិង្គិយៈ គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ព្រា​ហ្ម​ណ៍​ចំ​ឈ្មោះ។
 [៩៦​] ពាក្យ​ថា ត្រូវ​សេចក្តី​ក្តៅក្រហាយ​កើតមាន ត្រូវ​ជរា​បៀតបៀន ត្រង់​ពាក្យ​ថា​ ត្រូវ​សេចក្តី​ក្តៅក្រហាយ​កើតមាន គឺ​កើត​សេចក្តី​ក្តៅក្រហាយ​ព្រោះ​ជាតិ កើត​សេចក្តី​ក្តៅ​ក្រហាយ​ព្រោះ​ជរា​ កើត​សេចក្តី​ក្តៅក្រហាយ​ព្រោះ​ព្យាធិ កើត​សេចក្តី​ក្តៅក្រហាយ​ព្រោះ​មរណៈ កើត​សេចក្តី​ក្តៅក្រហាយ​ព្រោះ​សោក​ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ កើត​សេចក្តី​ក្តៅក្រហាយ​ព្រោះ​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​នរក។បេ។ កើត​សេចក្តី​ក្តៅក្រហាយ កើតមាន​ចង្រៃ កើតមាន​ឧបទ្រព កើតមាន​ឧបសគ្គ​អំពី​ទុក្ខ ព្រោះ​វិនាស​ទិដ្ឋិ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ត្រូវ​សេចក្តី​ក្តៅក្រហាយ​កើតមាន។
ថយ | ទំព័រទី ៩៧ | បន្ទាប់