ពាក្យ​ថា ត្រូវ​ជរា​បៀតបៀន គឺ​ត្រូវ​ជរា​ប៉ះពាល់​ បៀតបៀន រួ​បរឹត ប្រព្រឹត្តទៅ​តាម​ជាតិ​ ទាស​ទៅ​ដោយ​ជរា​ ត្រូវ​ព្យាធិ​គ្រប​សង្កត់ ត្រូវ​មរណៈ​កំចាត់​ មិន​មាន​ទី​ពំនាក់ មិន​មាន​ទី​ជ្រក មិន​មាន​ទីពឹង មិន​មាន​ទីរំពឹង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ត្រូវ​សេចក្តី​ក្តៅក្រហាយ​កើតមាន ត្រូវ​ជរា​បៀតបៀន។
 [៩៧​] ពាក្យ​ថា ម្នា​លបិង្គិយៈ អ្នក​នឹង​ទៅជា​បុគ្គល​មិន​ប្រហែស​ ព្រោះ​ការ​ឃើញ​នោះ​ ត្រង់​ពាក្យ​ថា ព្រោះ​ការ​ឃើញ​នោះ គឺ​ព្រោះហេតុនោះ ព្រោះ​ដំណើរ​នោះ ព្រោះ​ហេតុ​ដូច្នោះ​ ព្រោះ​បច្ច័យ​នោះ ព្រោះ​និទាន​នោះ បុគ្គល​កាល​បើ​ឃើញ​ទោស​នៃ​តណ្ហា​យ៉ាងនេះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នា​លបិង្គិយៈ អ្នក​... ព្រោះ​ការ​ឃើញ​នោះ។ ពាក្យ​ថា នឹងជា​បុគ្គល​មិន​ប្រហែស គឺ​នឹងជា​បុគ្គល​ធើ្វ​ដោយ​គោរព​ ធ្វើ​រឿយ​ៗ។បេ​។ មិន​ប្រហែស​ក្នុង​កុសលធម៌​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នា​លបិង្គិយៈ អ្នក​នឹងជា​បុគ្គល​មិន​ប្រហែស ព្រោះ​ការ​ឃើញ​នោះ។
 [៩៨​] ពាក្យ​ថា ចូរ​លះបង់​តណ្ហា ដើម្បី​ការ​មិនកើត​ទៀត ត្រង់​ពាក្យ​ថា តណ្ហា បាន​ដល់​រូប​តណ្ហា​ សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា​ ផោដ្ឋព្វ​តណ្ហា ធម្ម​តណ្ហា។ ពាក្យ​ថា​ ចូរ​លះបង់​តណ្ហា គឺ​ចូរ​លះបង់​តណ្ហា បន្សាត់​បង់​តណ្ហា បន្ទោបង់​តណ្ហា ធ្វើឲ្យ​វិនាស​តណ្ហា​ ញុំាង​តណ្ហា​ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចូរ​លះបង់​តណ្ហា។
ថយ | ទំព័រទី ៩៨ | បន្ទាប់