សុត្តន្ត​បិដក
ខុទ្ទកនិកាយ ចូឡ​និ​ទេ្ទស​
ទុតិយភាគ​
ឧទយ​មាណវ​កប្ប​ញ្ហា​និ​ទេ្ទស​
[១] (ឧទយៈ​មាន​អាយុ​ ក្រាបទូល​ដូ​ចេ្នះ​ថា​) ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក​គាល់ (ដើម្បី​សួ​រ) ព្រះអង្គ​ជា​អ្នកមាន​ឈាន មាន​ព្រះ​សន្តាន​ប្រាសចាក​ធូលី ទ្រង់​គង់នៅ ទ្រង់​មាន​កិច្ច​ធើ្វ​រួចហើយ​ មិន​មាន​អាសវៈ​ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង សូម​ព្រះអង្គ​សំ​ដែង​អញ្ញា​វិមោក្ខ ជា​គ្រឿង​ទម្លាយ​អវិជ្ជា។

 [២] អធិប្បាយ​ពាក្យ​ថា ជា​អ្នកមាន​ឈាន មាន​ព្រះ​សន្តា​នបា្រស​ចាក​ធូលី ទ្រង់​គង់នៅ​ ត្រង់​ពាក្យ​ថា​ មាន​ឈាន គឺ​ព្រះមានព្រះភាគ មាន​ឈាន​ដោយ​បឋមជ្ឈាន​ផង​ មាន​ឈាន​ដោយ​ទុតិយជ្ឈាន​ផង មាន​ឈាន​ដោយ​តតិយជ្ឈាន​ផង មាន​ឈាន​ដោយ​ចតុត្ថជ្ឈាន​ផង មាន​ឈាន​ដោយ​ឈាន​ប្រកបដោយ​វិតក្កៈ​ និង​វិចារៈ​ផង
ទំព័រទី ១ | បន្ទាប់