បោ​សាល​មាណវ​កប្ប​ញ្ហា​និ​ទេ្ទស ទី១៤​


[៣៥​] (បោ​សា​លៈ​មាន​អាយុ ក្រាបទូល​ដូច្នេះ​ថា​) ព្រះមានព្រះភាគ​អង្គ​ណា​ ពោល​អាង​កាល​ជា​អតីត មិន​មាន​សេចក្តី​ញាប់ញ័រ​ ទ្រង់​កាត់សេចក្តី​សង្ស័យ ទ្រង់​ដល់ត្រើយ​នៃ​ធម៌​ទាំងពួង​ហើយ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក​គាល់ (ដើម្បី​ទូល​សួរ​ព្រះមានព្រះភាគ​នោះ​)។

 [៣៦​] អធិប្បាយ​ពាក្យ​ថា ព្រះមានព្រះភាគ​អង្គ​ណា​ ពោល​អាង​កាល​ជា​អតីត ត្រង់​ពាក្យ​ថា អង្គ​ណា សំដៅ​ដល់​ព្រះមានព្រះភាគ​ ព្រះអង្គ​ត្រាស់​ដឹង​ឯង ឥតមាន​អាចារ្យ បាន​ត្រាស់​ដឹង​សច្ចៈ​ទាំងឡាយ ដោយ​ព្រះអង្គ​ឯង​ ក្នុង​ធម៌​ដែល​ព្រះអង្គ​មិនធ្លាប់​បាន​ស្ដាប់​មក​ក្នុង​កាលមុន ទ្រង់​សម្រេច​សព្វញ្ញុតញ្ញាណ​ក្នុង​ធម៌​ទាំងឡាយ​នោះ​ផង សម្រេច​នូវ​ភាព​ស្ទាត់​ក្នុង​ពល​ធម៌​ទាំងឡាយ​ផង។ ពាក្យ​ថា​ ទ្រង់​ពោល​អាង​កាល​ជា​អតីត បាន​ដល់ ព្រះមានព្រះភាគ ទ្រង់​ពោល​អាង​កាល​ជា​អតីត​ផង​ ទ្រង់​ពោល​អាង​កាល​ជា​អនាគត​ផង ទ្រង់​ពោល​អាង​កាល​ជា​បច្ចុប្បន្ន​ផង របស់​ព្រះអង្គ​ និង​ពួក​សត្វ​ដទៃ។
 ព្រះមានព្រះភាគ ទ្រង់​ពោល​អាង​កាល​ជា​អតីត​របស់​ព្រះអង្គ​ តើ​ដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់​ពោល​អាង​អតីតជាតិ​របស់​ព្រះអង្គ​ ១ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង ២ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង​ ៣ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង ៤ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង ៥ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង ១០​ ជាតិ​ខ្លះ
ថយ | ទំព័រទី ២៣ | បន្ទាប់