​ពួក​មនុស្ស​ប្រកប​ដោយ​ការ​តាំង​សេចក្តី​ប៉ុ​នប៉ង​មិន​ស្អាត​ ឈ្មោះថា មនុស្ស​មិន​ស្អាត ថោកទាប ថោកថយ ទន់ទាប អាក្រក់ លាមក គម្រក់​ មនុស្ស​កំទេច​កំ​ទី​ ហេតុ​នោះ (លោក​ពោល​ថា​) មនុស្ស​ទាំងឡាយ​ ដែល​មិន​ស្អាត​ ជា​អ្នក​យល់​ប្រយោជន៍​របស់​ខ្លួន។
 [៣៨៩​] អធិប្បាយ​ពាក្យ​ថា គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស ត្រង់​ពាក្យ​ថា​ ម្នាក់​ឯង។បេ។ ពាក្យ​ថា​ គប្បី​ប្រព្រឹត្ត បាន​ដល់​ចរិយា ៨ យ៉ាង។បេ។ ហេតុ​នោះ (លោក​ពោល​ថា​) គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា​
ជន​ទាំងឡាយ​អ្នកមាន​ការណ៍​ជា​ប្រយោជន៍​ ទើប​គប់​រក ទើប​សេពគប់ ឯមិត្ត​ថ្មី​ទាំងឡាយ​ ដែល​ឥត​ត្រូវ​ការណ៍ គេ​ពុំងាយ​នឹង​រកបាន​ទេ​ ចំណែក​មនុស្ស​ទាំងឡាយ​ដែល​មិន​ស្អាត ជា​អ្នក​យល់​ប្រយោជន៍​របស់​ខ្លួន (ក៏​តែង​គប់​រក តែង​សេពគប់​ដែរ​) បុគ្គល​គប្បី​ប្រពឹ​ត្ត​ម្នាក់ឯង ដូច​កុយរមាស។

ចប់ ខគ្គ​វិ​សាណ​សុត្ត​និទ្ទេស។

ថយ | ទំព័រទី ៣៨៣ | បន្ទាប់