បិ​ង្គិ​យមា​ណវក​ប្ប​ញ្ហា​និ​ទេ្ទស ទី១៦​


[៧៩​] (បិ​ង្គិយៈ​មាន​អាយុ ក្រាបទូល​ដូច្នេះ​ថា​) ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​គ្រាំគ្រា​ មាន​កំឡាំង​ខ្សោយ ប្រាសចាក​សម្បុរ ទាំង​ភ្នែក​ក៏​មិន​ស្អាត ការ​ស្ដាប់​(១) ក៏​មិន​ស្រួល សូមកុំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ជា​បុគ្គល​វង្វេង ខូច​ក្នុង​ចន្លោះ​ឡើយ ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា​ ដែល​ជា​គ្រឿង​លះបង់​ជាតិ​ និ​ងជរា ក្នុង​ទីនេះ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ​ឲ្យ​ទាន។


[៨០​] ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​គ្រាំគ្រា មាន​កំឡាំង​ខ្សោយ ប្រាសចាក​សម្បុរ គឺ​ជា​មនុស្ស​គ្រាំគ្រា​ចម្រើន​ហើយ​ មាន​អាយុ​ច្រើន រស់នៅ​បាន​យូរឆ្នាំមកហើយ មាន​វ័យ​ដល់ហើយ​តាមលំដាប់​ មាន​អាយុ​ ១២០​ ឆ្នាំ​ អំពី​កំណើត។ ពាក្យ​ថា មាន​កំឡាំង​ខ្សោយ គឺ​មាន​កំឡាំង​ថយ​ មាន​កំឡាំង​កាយ​តិច​ មាន​កំឡាំង​ចិត្តតិច។ ពាក្យ​ថា ប្រាសចាក​សម្បុរ​ គឺ​ប្រាសចាក​សម្បុរ​ បាត់​សម្បុរ ពន្លឺ​សម្បុរ​ដ៏​ល្អ​ណា មាន​ក្នុង​កាលមុន ពន្លឺ​សម្បុរ​ដ៏​ល្អ​នោះ​ បាត់​ទៅ ទោស​ក៏​កើត​ប្រាកដ​ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​គ្រាំគ្រា មាន​កំឡាំង​ខ្សោយ ប្រាសចាក​សម្បុរ។ ពាក្យ​ថា​ បិ​ង្គិយៈ​មាន​អាយុ​ក្រាបទូល​ដូច្នេះ ត្រង់​ពាក្យ​ថា ដូច្នេះ គឺជា​ការ​តបទ។ ពាក្យ​ថា​ មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់។
(១) ត្រចៀក​
ថយ | ទំព័រទី ៨៥ | បន្ទាប់