ឈ្មោះថា​អប្ប​ណិ​ហិត​វិហារ​សមាបត្តិ​ (វិហារ​សមាបត្តិ​មិន​មាន​បណិធិ​) បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​អភិ​និ​វេ​សៈ​ថា​គួរខ្លាច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​សូន្យ​ចាក​អត្តា រមែង​ព្រងើយ​កន្តើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​នូវ​ធម៌​ដែល​សូន្យ​ចាក​អត្តា គឺ​និព្វាន​ជាទី​រលត់ទុក្ខ ហើយ​ចូល​ (កាន់​ផល​សមាបត្តិ​) ឈ្មោះថា​សុញ្ញ​តវិហារ​សមាបត្តិ​ (វិហារ​សមាបត្តិ​សូន្យ​ចាក​អត្តា​)។
 [២០៥​] បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​រូ​បនិ​មិត្ត​ថា​គួរខ្លាច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​មិន​មាន​និមិត្ត​ ឈ្មោះថា​អនិមិត្ត​វិហារ​ធម៌​ (សភាវៈ​ជាទី​សម្រាក​មិន​មាន​កិលេស​ជា​និមិត្ត​) បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​រូប​បណិធិ ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះ​ចិត្ត​ស៊ប់​ក្នុង​ព្រះនិព្វាន​មិន​មាន​បណិធិ​ ឈ្មោះថា​អប្ប​ណិ​ហិត​វិហារធម៌ (សភាវៈ​ជា​ទី​សម្រាក​មិន​មាន​បណិធិ​) បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​រូបា​ភិ​និ​វេ​សៈ (ការ​ប្រកាន់​មាំ​នូវ​រូប​) ថា​គួរខ្លាច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​សូន្យ​ចាក​អត្តា​ ឈ្មោះថា​សុញ្ញ​តវិហារធម៌ (សភាវៈ​ជាទី​សម្រាក សូន្យ​ចាក​អត្តា​)។
ថយ | ទំព័រទី ២១១ | បន្ទាប់