ប្រកាស​នូវ​វេទនា​ សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវ​ជរាមរណៈ ថា​មិន​ទៀង​ ប្រកាស​នូវ​ជរាមរណៈ ថា​ជា​ទុក្ខ ប្រកាស​នូវ​ជរាមរណៈ​ថា មិនមែន​ខ្លួន។
 [២៤១​] ពាក្យ​ថា អត្ថ​សន្ទស្ស​នៈ (ការ​ឃើញច្បាស់​នូវ​អត្ថ​) គឺ​បុគ្គល​កាល​លះបង់​កាមច្ឆន្ទៈ រមែង​ឃើញច្បាស់​នូវ​អត្ថ​នៃ​នេក្ខម្មៈ​ កាល​លះបង់​ព្យាបាទ រមែង​ឃើញច្បាស់ នូវ​អត្ថ​នៃ​អព្យាបាទ កាល​លះបង់​ថីនមិទ្ធៈ​ រមែង​ឃើញច្បាស់​នូវ​អត្ថ​នៃ​អាលោក​សញ្ញា កាល​លះ​បង់​ឧទ្ធច្ចៈ រមែង​ឃើញច្បាស់​នូវ​អត្ថ​នៃ​អវិ​ក្ខេ​បៈ​ កាល​លះបង់​វិចិកិច្ឆា រមែង​ឃើញ​ច្បាស់​នូវ​អត្ថ​នៃ​ធម្ម​វវត្ថា​នៈ កាល​លះបង់​អវិជ្ជា​ រមែង​ឃើញច្បាស់​នូវ​អត្ថ​នៃ​ញាណ កាល​លះបង់​អរ​តិ​ រមែង​ឃើញច្បាស់​នូវ​អត្ថ​នៃ​បា​មុ​ជ្ជៈ កាល​លះបង់​នី​វរ​ណៈ រមែង​ឃើញច្បាស់​នូវ​អត្ថ​នៃ​បឋមជ្ឈា​ន។បេ។ កាល​លះបង់​កិលេស​ទាំងពួង រមែង​ឃើញច្បាស់​នូវ​អត្ថ​នៃ​អរហត្តមគ្គ​ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​គឺ​ការប្រកាស​ន៍​នូវ​ធម៌​ផ្សេ​ងៗ ឈ្មោះថា​អត្ថ​សន្ទស្សន​ញ្ញាណ។
 [២៤២​] បញ្ញា​ក្នុង​ការ​ត្រាស់​ដឹង​នូវ​ការសង្គ្រោះ​ធម៌​ទាំងពួង​ឲ្យ​មក​តែមួយ នូវ​កិលេស​មាន​ភាព​ផ្សេង​ៗ និង​គុណ​មាន​ភាព​តែមួយ ឈ្មោះថា​ទស្សន​វិសុទ្ធិ​ញ្ញាណ តើ​ដូច​ម្ដេច។
ថយ | ទំព័រទី ២៣៩ | បន្ទាប់