វេទនា ព្រោះ​ការ​រម្ងាប់​នូវ​សម្មាសង្កប្ប​ ជា​បច្ច័យ​ក៏​មាន។បេ។ វេទនា​ ​; ព្រោះ​មិច្ឆា​វិមុត្តិ​ជា​បច្ច័យ​ក៏​មាន​ វេទនា ព្រោះ​ការ​រម្ងាប់​នូវ​មិច្ឆា​វិមុត្តិ​ជា​បច្ច័យ​ក៏​មាន​ វេទនា ព្រោះ​សម្មា​វិមុត្តិ​ជា​បច្ច័យ​ក៏​មាន វេទនា ព្រោះ​រម្ងាប់​នូវ​សម្មា​វិមុត្តិ​ជា​បច្ច័យ​ក៏​មាន វេទនា ព្រោះ​ឆន្ទៈ​ជា​បច្ច័យ​ក៏​មាន​ វេទនា ព្រោះ​ការ​រម្ងាប់​នូវ​ឆន្ទៈ​ជា​បច្ច័យ​ក៏​មាន​ វេទនា ព្រោះ​វិតក្កៈ​ជា​បច្ច័យ​ក៏​មាន វេទនា ព្រោះ​ការ​រម្ងាប់​នូវ​វិតក្កៈ​ជា​បច្ច័យ​ក៏​មាន​ វេទនា ព្រោះ​សញ្ញា​ជា​បច្ច័យ​ក៏​មាន វេទនា ព្រោះ​ការ​រម្ងាប់​នូវ​សញ្ញា​ជា​បច្ច័យ​ក៏​មាន​ ឆន្ទៈ​មិន​ស្ងប់ វិតក្កៈ​មិន​ស្ងប់ សញ្ញា​មិន​ស្ងប់​ វេទនា ព្រោះ​ឆន្ទៈ​ជាដើម មិន​ស្ងប់​នោះ​ជា​បច្ច័យ​ក៏​មាន ឆន្ទៈ​ស្ងប់ តែ​វិតក្កៈ​មិន​ស្ងប់​ សញ្ញា​មិន​ស្ងប់ វេទនា ព្រោះ​វិតក្កៈ និង​សញ្ញា​មិន​ស្ងប់​នោះ​ជា​បច្ច័យ​ក៏​មាន ឆន្ទៈ​ស្ងប់ វិតក្កៈ​ស្ងប់ តែ​សញ្ញា​មិន​ស្ងប់​ វេទនា ព្រោះ​សញ្ញា​មិន​ស្ងប់​នោះ​ជា​បច្ច័យ​ក៏​មាន​ ឆន្ទៈ​ស្ងប់ វិតក្កៈ​ស្ងប់ សញ្ញា​ស្ងប់ វេទនា មិន​មាន ព្រោះ​ឆន្ទៈ​ជាដើម​ស្ងប់​នោះ​ជា​បច្ច័យ​ក៏​មាន
ថយ | ទំព័រទី ២៤៣ | បន្ទាប់