សុត្តន្តបិដក
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ
ទុតិយភាគ
មហាវគ្គ ទិដិ្ឋកថា
[១] ហេតុនៃទិដ្ឋិ(១) ប៉ុន្មានយ៉ាង ការរួបរឹតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ទិដ្ឋិប៉ុន្មានយ៉ាង ការប្រកាន់ស្អិតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ធម៌ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ តើដូចម្ដេច ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល តើដូចម្ដេច។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ
ទុតិយភាគ
មហាវគ្គ ទិដិ្ឋកថា
ត្រង់សំនួរថា ហេតុនៃទិដ្ឋិ ប៉ុន្មានយ៉ាង ចម្លើយថា ហេតុនៃទិដ្ឋិ ៨ យ៉ាង។ សំនួរថា ការរួបរឹតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ការរួបរឹត គឺទិដ្ឋិ ១៨ យ៉ាង។ សំនួរថា ទិដ្ឋិ ប៉ុន្មានយ៉ាង ទិដ្ឋិ ១៦ យ៉ាង។ សំនួរថា ការប្រកាន់ស្អិតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ការប្រកាន់ស្អិតគឺទិដ្ឋិ ១៣០ យ៉ាង។ សំនួរថា ធម៌ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ តើដូចម្ដេច សោតាបត្តិមគ្គ ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ។
(១) ហេតុនាំឲ្យកើតទិដ្ឋិ។
ទំព័រទី ១ | បន្ទាប់