កាលបុគ្គលពិចារណា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលអធិដ្ឋានចិត្ត កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលជឿស៊ប់ដោយសទ្ធា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលផ្គងព្យាយាម កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលតម្កល់សតិ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលតម្កល់ចិត្ត កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលដឹងច្បាស់ដោយប្រាជ្ញា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលត្រាស់ដឹងនូវធម៌ដែលគួរត្រាស់ដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលលះបង់នូវធម៌ដែលគួរលះបង់ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលចម្រើននូវធម៌ដែលគួរចម្រើន កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ
