បីតិនោះ ឈ្មោះថាគេដឹងច្បាស់ហើយ វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់អ្នកកំណត់ដឹងនូវបីតិនោះ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនាឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង យ៉ាងនេះឯង បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកទើបពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។
សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនានោះ ដូចម្ដេច។បេ។ បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។
ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវបីតិ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាព នៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់អ្នកកំណត់ដឹងនូវបីតិ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលរមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។