ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសតិន្ទ្រិយ ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១