ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុកនូវនិមិត្ត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវការមិនតម្កល់មាំ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក នូវការតម្កល់មាំ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវការសូន្យ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក នូវការប្រកាន់ស្អិត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវញាណ ដោយអំណាចនៃសេចក្ដីមិនឈ្លាសក្នុងការតម្កល់ទុក នូវអញ្ញាណ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវការប្រាសចាកសំយោជនៈ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក នូវសំយោជនៈ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវនិរោធ បុគ្គលរមែងប្រមូលមក នូវឥន្ទ្រិយទាំងឡាយ ទាំងដឹងច្បាស់នូវគោចរផង ចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។
[១៧២] បញ្ញាគឺភាពស្ទាត់ របស់ឥន្ទ្រិយ ៣ ដោយអាការ ៦៤ ឈ្មោះថា អាសវក្ខយញ្ញាណ ឥន្ទ្រិយទាំង ៣ តើដូចម្ដេចខ្លះ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ១ អញ្ញិន្ទ្រិយ ១ អញ្ញាតាវិន្ទ្រិយ ១។
[១៧២] បញ្ញាគឺភាពស្ទាត់ របស់ឥន្ទ្រិយ ៣ ដោយអាការ ៦៤ ឈ្មោះថា អាសវក្ខយញ្ញាណ ឥន្ទ្រិយទាំង ៣ តើដូចម្ដេចខ្លះ អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ១ អញ្ញិន្ទ្រិយ ១ អញ្ញាតាវិន្ទ្រិយ ១។