[១៩៨] កាលព្រះយោគាវចរធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា ឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណា ជាអធិបតី, ;ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាដូចម្ដេច ការត្រាស់ដឹងដោយអត្ថថាដូចម្ដេច។
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជា អធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ