[២២៦] ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះបច្ច័យនៃហេតុ ៨ តើដូចម្ដេចខ្លះ។ ក្នុងខណៈជវ័ននៃកុសលកម្ម មានហេតុជាកុសល ៣(១) ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះមានកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្ដីត្រេកអរ មានហេតុជាអកុសល ២(២) ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ (កើតមាន) ព្រោះមានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣(៣) ជាសហជាតប្បច្ច័យនៃចេតនា ដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា វិញ្ញាណ (កើតមាន) ព្រោះមាននាមរូប ជាបច្ច័យខ្លះ នាមរូប (កើតមាន) ព្រោះមានវិញ្ញាណ ជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មានខន្ធ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជាវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ
(១) អលោភៈ ១ អទោសៈ ១ អមោហៈ ១។] (២) លោភៈ ១ មោហៈ ១។ (៣) អលោភៈ ១ អទោសៈ ១ អមោហៈ ១។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣ រួមជា ៨ ហេតុ។