វិបល្លាស​ទាំង ៤ នេះ បុគ្គល​អ្នក​បរិបូណ៌​ដោយ​ទិដ្ឋិ​ លះបង់​បាន​ខ្លះ លះបង់​មិនបាន​ខ្លះ គឺ​វិបល្លាស​ខ្លះ លោក​លះបង់​បាន វិបល្លាស​ខ្លះ​ លោក​លះបង់​មិនបាន សញ្ញា​វិបល្លាស ចិត្ត​វិបល្លាស ទិដ្ឋិ​វិបល្លាស​ ថា​ទៀង​ក្នុង​វត្ថុ​ដែល​មិន​ទៀង លោក​លះបង់​ហើយ តែ​សញ្ញា​នៅ​កើត ចិត្ត​នៅ​កើត ថា​ជា​សុខ​ក្នុង​វត្ថុជា​ទុក្ខ​ លោក​លះបង់​បាន​ត្រឹមតែ​ទិដ្ឋិ​វិបល្លាស​ទេ សញ្ញា​វិបល្លាស ចិត្ត​វិបល្លាស ទិដ្ឋិ​វិបល្លាស​ ថា​ជា​ខ្លួន​ក្នុង​វត្ថុ​ដែល​មិនមែន​ខ្លួន លោក​លះបង់​ហើយ តែ​សញ្ញា​នៅ​កើត ចិត្ត​នៅ​កើត​ ថា​ល្អ​ក្នុង​វត្ថុ​ដែល​មិនល្អ លះបង់​បានតែ​ទិដ្ឋិ​វិបល្លាស​ទេ (គឺថា​) វិបល្លាស ៦ ក្នុង​វត្ថុ​ ២ លោក​លះបង់​ហើយ វិបល្លាស ២ ក្នុង​វត្ថុ ២ លោក​លះបង់​ហើយ ត្រង់​វិបល្លាស ៤ លះ​មិនបានទេ គឺ​ វិបល្លាស ៨ ក្នុង​វត្ថុ ៤ លោក​លះ​បាន វិបល្លាស ៤ លះ​មិនបានទេ។

ចប់ វិបល្លាស​កថា។

ថយ | ទំព័រទី ៤០១ | បន្ទាប់