ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​អធិដ្ឋាន​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ផូរផង់​នៃ​ចិត្ត ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​បាន​នូវ​គុណវិសេស ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ចាក់ធ្លុះ​តទៅទៀត​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ត្រាស់​ដឹង​នូវ​សច្ចៈ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ញ៉ាំង​សត្វ​ឲ្យ​ឋិតនៅ​ចំពោះ​ក្នុង​និរោធ។ សម្មាវាចា ដោយ​អត្ថ​ថា​កំណត់ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​លះបង់​មិច្ឆាវាចា ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​ឧបត្ថម្ភ​នូវ​ពួក​សហជាត​ធម៌ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​គ្រប​សង្កត់​នូវ​ពួក​កិលេស​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ជម្រះ​នូវ​គុណវិសេស មាន​បដិវេធ​ជាដើម ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​អធិដ្ឋាន​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ផូរផង់​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​បាន​នូវ​គុណវិសេស ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ចាក់ធ្លុះ​តទៅទៀត ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​ត្រាស់​ដឹង​នូវ​សច្ចៈ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ញ៉ាំង​សត្វ​ឲ្យ​ឋិតនៅ​ចំពោះ​ក្នុង​និរោធ។ សម្មា​កម្មន្តៈ ដោយ​អត្ថ​ថា ខ្នះខ្នែង ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​លះបង់​មិច្ឆា​កម្មន្តៈ​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ឧបត្ថម្ភ​នូវ​ពួក​សហជាត​ធម៌
ថយ | ទំព័រទី ៤០៣ | បន្ទាប់