នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ​ បុគ្គល​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​វិញ្ញាណ យ៉ាងនេះ​ឯង នេះឯង ការ​ប្រកាន់​ស្អិត​របស់​អត្តា​នុ​ទិដ្ឋិ​ ដោយ​អាការ ២០ យ៉ាង។
 [៤០​] ការ​ប្រកាន់​ស្អិត​របស់​មិច្ឆាទិដ្ឋិ​ ដោយ​អាការ ១០ តើ​ដូចម្ដេច។ ការ​ប្រកាន់​ពោល​យ៉ាងនេះ ចំពោះ​វត្ថុ​ថា ទាន​ដែល​បុគ្គល​ឲ្យហើយ​មិន​មានផល​ ដូច្នេះ ឈ្មោះថា​ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​នៃ​មិច្ឆាទិដ្ឋិ​ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា​ នេះ​ឈ្មោះថា​មិច្ឆាទិដ្ឋិ ជា​មិច្ឆា​វត្ថុ​កៈ ទី ១ មិច្ឆាទិដ្ឋិ ជា​ទិ​ដិ្ឋ​វិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ។ ចំពោះ​វត្ថុ​ថា ការ​បូជា​ធំ មិន​មានផល។បេ។ ចំពោះ​វត្ថុ​ថា​ ការ​បូជា​តូច​មិន​មានផល ចំពោះ​វត្ថុ​ថា ផលវិបាក​នៃ​កម្ម​ដែល​បុគ្គល​ធ្វើល្អ និង​អាក្រក់​មិន​មាន​ ចំពោះ​វត្ថុ​ថា លោក​នេះ​មិន​មាន ចំពោះ​វត្ថុ​ថា លោកខាងមុខ​មិន​មាន ចំពោះ​វត្ថុ​ថា មាតា​មិន​មានគុណ​ ចំពោះ​វត្ថុ​ថា បិតា​មិន​មានគុណ ចំពោះ​វត្ថុ​ថា សត្វ​ជា​ឱប​បា​តិកៈ​កំណើត​មិន​មាន
ថយ | ទំព័រទី ៤៧ | បន្ទាប់