ការប្រកាន់ពោលយ៉ាងនេះ ចំពោះវត្ថុថា ពួកសមណៈ និងព្រាហ្មណ៍ ក្នុងលោកដែលជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និងលោកខាងមុខ ហើយប្រកាសបាន មិនមានឡើយ ដូច្នេះ ឈ្មោះថាទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលនៃមិច្ឆាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា មិច្ឆាទិដ្ឋិមានវត្ថុ ១០ មិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ បុរសបុគ្គលអ្នកប្រកបដោយមិច្ឆាទិដ្ឋិ តែងមានគតិពីរយ៉ាង។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃមិច្ឆាទិដ្ឋិ ដោយអាការ ១០ យ៉ាង។
[៤១] ការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញរូប ថាជាខ្លួន