ពិចារណាឃើញខ្លួន ថាមានរូបខ្លះ ពិចារណាឃើញរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានក្នុងរូបខ្លះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។
បុគ្គលពិចារណាឃើញរូប ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ។បេ។ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណា ជាឱទាតកសិណ សភាពនោះគឺអញ សភាពណាគឺអញ ធម្មជាតនោះ គឺឱទាតកសិណ ឈ្មោះថាពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះ។បេ។ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ។បេ។ នេះឈ្មោះថា សក្កាយទិដ្ឋិ ជារូបវត្ថុកៈទី ១ សក្កាយទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។បេ។ នេះឯងការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ យ៉ាង។