[៤២] ការប្រកាន់ស្អិតនៃសស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ១៥ យ៉ាង តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញនូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ នូវខ្លួនថាមានវេទនាខ្លះ នូវខ្លួនថាមានសញ្ញាខ្លះ នូវខ្លួនថាមានសង្ខារខ្លះ នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវិញ្ញាណខ្លះ។
បុគ្គលពិចារណាឃើញខ្លួន ថាមានរូប តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានរូប ព្រោះរូបនេះ ឈ្មោះថា ពិចារណាឃើញខ្លួន ថាមានរូប ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនុ៎ះ យ៉ាងនេះថា នេះដើមឈើ