នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯង មានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះ ក្នុងលោកនេះ (ពិចារណាឃើញ) នូវវេទនា។បេ។ នេះឈ្មោះថា សស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈទី ១ សស្សតទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានរូប យ៉ាងនេះឯង។បេ។ នេះឯងការប្រកាន់ស្អិតនៃសស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ១៥ យ៉ាង។
[៤៣] ការប្រកាន់ស្អិតនៃឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ៥ យ៉ាង តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញរូប ថាជាខ្លួន ពិចារណាឃើញវេទនា ថាជាខ្លួន ពិចារណាឃើញសញ្ញា ថាជាខ្លួន ពិចារណាឃើញសង្ខារ ថាជាខ្លួន ពិចារណាឃើញវិញ្ញាណថាជាខ្លួន។