បុគ្គលពិចារណាឃើញរូប ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ។បេ។ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណាជាឱទាតកសិណ សភាពនោះគឺអញ សភាពណាគឺអញ ធម្មជាតនោះ គឺឱទាតកសិណ ឈ្មោះថាពិចារណាឃើញឱទាតកសិណផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះ។បេ។ នេះឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈទី ១ ឧច្ឆេទទិដ្ឋិជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។បេ។ នេះការប្រកាន់ស្អិតនៃឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ៥ យ៉ាង។
[៤៤] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ តើដូចម្ដេច។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការប៉ុន្មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការប៉ុន្មាន
[៤៤] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ តើដូចម្ដេច។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការប៉ុន្មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការប៉ុន្មាន