ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមានទីបំផុតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុតនៃអន្តគ្គាហិកទិដ្ឋិថា ជីវៈនោះ សរីរៈនោះ នៃអន្តគ្គាហិកទិដ្ឋិថា ជីវៈដទៃ សរីរៈដទៃ ថាសត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត។បេ។ ថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន តើដោយអាការប៉ុន្មាន។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការ ៥ យ៉ាង។បេ។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដោយអាការ ៥ យ៉ាង។