[៤៥] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាលោកផង ជាធម្មជាតទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកទៀង ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិឈ្មោះថា មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ ថា វេទនាជាលោកផង ជាធម្មជាតទៀងផង។បេ។ ថា សញ្ញាជាលោកផង ជាធម្មជាតទៀងផង។បេ។ ថា សង្ខារជាលោកផង ជាធម្មជាតទៀងផង។បេ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វិញ្ញាណជាលោកផង ជាធម្មជាតទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ