ថាលោកទៀង ជាទិដ្ឋិទី ៥ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ថាលោកទៀង ដោយអាការ ៥ យ៉ាង។
[៤៦] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាលោកផង ជាធម្មជាតមិនទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។បេ។ ថា វេទនាជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ថា សញ្ញាជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ថា សង្ខារជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វិញ្ញាណជាលោកផង ជាធម្មជាតមិនទៀងផង