បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការ ៥ យ៉ាង។
[៤៧] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមានទីបំផុត ដោយអាការ ៥ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ មាននីលកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសតិចតួច បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់នូវទីបំផុត ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកមានទីបំផុត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។