[៤៨] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុត ដោយអាការ ៥ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ មាននីលកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសដ៏ធំទូលាយ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមិនមានទីបំផុត មិនមានទីបំផុតដោយជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ថា មិនមានទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកមិនមានទីបំផុត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ បុគ្គលខ្លះក្នុងលោកនេះ មានបីតកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសដ៏ធំទូលាយ មានលោហិតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱទាតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱកាសកសិណបរិកម្មហើយ តែងផ្សាយទៅ