បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមិនមានទីបំផុត មិនមានទីបំផុតដោយជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ថា មិនមានទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក តែងផ្សាយទៅ ដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុត ដោយអាការ ៥ យ៉ាង។
[៤៩] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាជីវិតផង ជាសរីរៈផង ធម្មជាតណាជាជីវិត ធម្មជាតនោះ ជាសរីរៈ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ជាទិដ្ឋិទី ១