អន្ត​គ្គា​ហិ​កទិដ្ឋិ​ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ មិនមែន​ទិដ្ឋិ ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា​ វេទនា​ជា​ជីវិត​ផង ជាស​រី​រៈ​ផង សញ្ញា​ជា​ជីវិត​ផង ជាស​រី​រៈ​ផង សង្ខារ​ជា​ជីវិត​ផង ជាស​រី​រៈ​ផង​ វិញ្ញាណ​ជា​ជីវិត​ផង ជាស​រី​រៈ​ផង ធម្មជាត​ណា​ជា​ជីវិត ធម្មជាត​នោះ ជាស​រី​រៈ​ បុគ្គល​ប្រកាន់​ទីបំផុត​នោះ ដោយ​ទិដ្ឋិ​នោះ ព្រោះហេតុនោះ ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ។បេ។ នេះឯង ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា ជីវិត​នោះ សរីរៈ​នោះ ដោយ​អាការ ៥ យ៉ាង។
 [៥០​] ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា ជីវិត​ដទៃ សរីរៈ​ដទៃ ដោយ​អាការ ៥ តើ​ដូចម្ដេច។ ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា រូប​ជាស​រី​រៈ មិនមែន​ជា​ជីវិត​ទេ​ រូប​នោះ ពិតជា​សរីរៈ ជីវិត​ដទៃ សរីរៈ​ដទៃ បុគ្គល​ប្រកាន់​ទីបំផុត​នោះ ដោយ​ទិដ្ឋិ​នោះ ព្រោះហេតុនោះ​ ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ
ថយ | ទំព័រទី ៦០ | បន្ទាប់