ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាជាសរីរៈ មិនមែនជាជីវិតទេ សញ្ញាជាសរីរៈ មិនមែនជាជីវិតទេ សង្ខារជាសរីរៈ មិនមែនជាជីវិតទេ វិញ្ញាណជាសរីរៈ មិនមែនជាជីវិតទេ វិញ្ញាណនោះ ពិតជាសរីរៈ ជីវិតដទៃ សរីរៈដទៃ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ដោយអាការ ៥ យ៉ាង។
[៥១] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូប ក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតខ្លះ តាំងនៅខ្លះ កើតឡើងខ្លះ កើតប្រាកដខ្លះ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ