ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈមិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯងមានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតខ្លះ តាំងនៅខ្លះ កើតឡើងខ្លះ កើតប្រាកដខ្លះ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ដោយអាការ ៥ យ៉ាង។