នេះឯង​ ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់ មិនកើត​ទៀត​ ដោយ​អាការ ៥ យ៉ាង។
 [៥៣​] ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់ កើត​ទៀត​ក៏​មាន​ មិនកើត​ទៀត​ក៏​មាន ដោយ​អាការ ៥ តើ​ដូចម្ដេច។ ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា​ រូប​ក្នុង​លោក​នេះឯង មាន​មរណៈ​ជា​ធម្មតា សត្វ​លុះ​ទម្លាយ​រាងកាយ​ស្លាប់​ទៅ កើត​ទៀត​ក៏​មាន​ មិនកើត​ទៀត​ក៏​មាន បុគ្គល​ប្រកាន់​ទីបំផុត​នោះ ដោយ​ទិដ្ឋិ​នោះ ព្រោះហេតុនោះ ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ​ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា​ នេះ​ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់​ទៅ កើត​ទៀត​ក៏​មាន​ មិនកើត​ទៀត​ក៏​មាន ជា​ទិដ្ឋិ​ទី ១ អន្ត​គ្គា​ហិ​កទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​ មិនមែន​ទិដ្ឋិ ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា វេទនា​ក្នុង​លោក​នេះឯង​ មាន​មរណៈ​ជា​ធម្មតា សញ្ញា​ក្នុង​លោក​នេះឯង មាន​មរណៈ​ជា​ធម្មតា សង្ខារ​ក្នុង​លោក​នេះឯង​ មាន​មរណៈ​ជា​ធម្មតា វិញ្ញាណ​ក្នុង​លោក​នេះឯង មាន​មរណៈ​ជា​ធម្មតា សត្វ​លុះ​ទម្លាយ​រាងកាយ​ស្លាប់​ទៅ​ កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន
ថយ | ទំព័រទី ៦៤ | បន្ទាប់